ទស្សនៈរបស់បិតាកំណែទម្រង់សេដ្ឋកិច្ចចិន តេង សៀវ ភីង
១.មិនសំខាន់ឆ្មាខ្មៅឬឆ្មាសនោះទេ សំខាន់ឆ្មាណាដែលអាចចាប់កណ្ដុរបាន ឆ្មានោះគឺជាឆ្មាល្អ។
២.គេអោយយើងខ្ចីលុយគេមិនខ្លាចផង ហេតុអ្វីយើងត្រូវខ្លាច សំខាន់ត្រូវយកលុយគេមកប្រើប្រាស់អោយបានចំណេញ។
៣.កូនក្មេងចូលចិត្តស្ករគ្រាប់ មនុស្សចាស់ចូលចិត្តការផ្គាប់ផ្គុន។
៤.យើងចំណេញ គេចំណេញ ទើបសហការគ្នាបានយូរអង្វែង។
៥.បើយើងសម្លាប់សត្វចាបអស់ដោយខ្លាចវាស៊ីស្រូវ នោះគឺជាឱកាសរបស់សត្វដង្កូវស៊ីស្រូវវិញម្ដង។
៦.សារជាតិជាមនុស្សគឺត្រូវការ ក្រពះឆ្អែត មុខមាត់ កិត្តិយស លាភ សរសើរ សុខ និងទ្រព្យកម្មសិទ្ធិផ្ទាល់ខ្លួន។
៧.នៅលើលោកនេះគ្មានសត្រូវ គ្មានមិត្ត មានតែផលប្រយោជន៍។
៨.បើត្រូវចុះគឺចុះនៅពេលឡើងទើបជាការល្អ បើត្រូវឡើងគឺឡើងពេលណាក៏បានដែរ។
៩.មនុស្សល្ងង់និងមនុស្សឆ្លាតមិនគួរបានផលប្រយោជន៍ស្មើគ្នាទេ មនុស្សខ្ចិលនិងមនុស្សឧស្សាហ៍ក៏មិនត្រូវបានផលប្រយោជន៍ស្មើគ្នាដែរ។
១០. បើអ្នកទាបអ្នកត្រូវឈរឲ្យខ្ពស់ បើអ្នកខ្ពស់អ្នកត្រូវអង្គុយឱ្យទាប បើជើងរបស់អ្នកខ្លីកុំព្យាយាមដើរ ត្រូវខំរត់។
១១. មនុស្សខួរក្បាលឆ្លាតយ៉ាងណាគង់តែស្លាប់ តែមិនត្រូវបណ្ដោយឱ្យគំនិតស្លាប់ដែរនោះទេ។
0 Comments